មន្ទីរពេទ្យព្រះអង្គឌួង សហការយ៉ាងជិតស្និទ្ធនិងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ ៖ សូមគោរពថ្លែងអំណរគុណ ដល់មន្ទីរពេទ្យ ព្រះអង្គឌួង  (Preah Ang Duong Hospital) ព្រមទាំង ក្រុមលោកគ្រូ អ្នកគ្រូពេទ្យជំនាញ បានសហការយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយនាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យនិង សង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាល ជាតិក្រសួងមហាផ្ទៃ នៅពេលដែលមានជនរងគ្រោះគ្រោះថ្នាក់ដោយអគ្គិភ័យ

កេីតឡើង ក្រុមការងារសង្គ្រោះរបស់ នាយកដ្ឋានបានបញ្ជូនជនរងគ្រោះពី កន្លែងកេីតហេតុអគ្គិភ័យទៅដល់ មន្ទីរពេទ្យភ្លាមៗ ក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យព្រះ អង្គឌួង មានសកម្មភាព លឿន រហ័ស និងយកចិត្តទុកដាក់ខ្ពស់ បំផុតក្នុងការជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះថ្នាក់អគ្គិភ័យឲ្យមានសុវត្ថិភាព និងទាន់ពេលវេលា ។

 

ជាចុងក្រោយ សូមឲ្យមន្ទីរពេទ្យព្រះអង្គ ឌួង ព្រមទាំងមន្ទីរពេទ្យរដ្ឋទាំងអស់ក្នុង ក្របខណ្ឌរបស់ក្រសួងសុខាភិបាលបន្ត សហប្រតិបត្តិការជាមួយនាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យនិង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិក្រសួងមហាផ្ទៃយ៉ាងជិតស្និទ្ធបំផុត ដេីម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ដោយអគ្គិភ័យនិង គ្រោះថ្នាក់សង្គមផ្សេងៗដេីម្បីថែរក្សា ការពារប្រទេសជាតិ ព្រមទាំងប្រជាជន កម្ពុជាទាំងអស់បានសុខសុវត្ថិភាព សុខុមាលភាពជានិរន្តរ៍ ។

 

ហេតុការណ៍អគ្គិភ័យខាងលើនេះបាន

...

កេីតឡេីងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកទូក្លាសេ ផ្លូវវិមានភ្នំពេញ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនេះផងដែរ ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print