ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ កាមរីបាឡែនបេីក លឿនជ្រុលបុកម៉ូតូហុងដាឌ្រីមត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២:៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុភាគីរថយន្តកាមរីបាឡែនពាក់ផ្លាកលេខ ភ្នំពេញ 2AX-6309 បេីកតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏មានម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខ ភ្នំពេញ 1MH-0883 ធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់ បន្ទាប់មកភាគីខាងរថយន្តក៏បានបេីកចេញពីកន្លែងកេីតហេតុតែត្រូវបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ










