ក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួរទាក់ទិននឹងការដែលប្រទេសចិនអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន

ចែករំលែក៖

ប្រទេសចិន ៖ ប្រទេសចិននឹងចាប់ផ្តើមអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២៦តទៅ ។ មន្ត្រីទទួលខុសត្រូវនៃអគ្គនាយកដ្ឋានអង្គការពាណិជ្ជកម្មពិភពលោកនៃក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងគោលនយោបាយនេះ ។

កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសក្នុងសារលិខិតអបអរសាទរការបើកកិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកថា ភាគីចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦តទៅ ហើយក្នុងពេលជាមួយគ្នានេះ ក៏នឹងបន្តជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចអភិវឌ្ឍន៍រួមផងដែរ ។

គិតរហូតមកដល់ពេលនេះ ចិនសម្រេចបាននូវការអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ។ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ទីមួយលើពិភពលោកដែលបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយឯកតោភាគីនិងគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនផងដែរ ។ ទីផ្សារដ៏ធំធេងរបស់ចិននឹងនាំមកកាលានុវត្តភាពថ្មីចំពោះការអភិវឌ្ឍរបស់អាហ្វ្រិក ហើយវាមុខជានឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់អាហ្វ្រិកជាមិនខាន ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print