សមត្ថកិច្ចច្រកទ្វារទទួលពលរដ្ឋពីអាជ្ញាធរថៃចំនួន ៥៨នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រុកទេសកំពុងមានបញ្ហា ពលរដ្ឋខ្មែរមួយចំនួនជឿរជាក់លើមេខ្យល់លួងលោមឆ្លងដែនខុសច្បាប់ទៅប្រទេសៀមប្រថុយគ្រោះថ្នាក់ដល់ជីវិត្តត្រូវអាជ្ញារធថៃបញ្ជូនមកប្រទេសវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន៥៨នាក់ ដែលសមត្ថកិច្ចច្រកទ្វារខាងលើរងចាំទទួលដោយយកចិត្តទុកដាក់រៀបចំឯកសារត្រឹមត្រូវនិងផ្ដល់នៅទឹកសុតរួមអាហាជូនផងដែរ។

សមត្ថកិច្ចបន្តថាៈដោយអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១៣និង៤០នាទីរសៀល

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៥៨នាក់ ក្នុងនោះស្រី ២១នាក់ និងកុមារ ០១នាក់ ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។

ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នារសៀលថ្ងៃដដែល ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print