ភ្នំពេញ ៖ ស្នេហាល្អូកល្អឺននឹងគ្នាមិនសន្មតថា បានសុខកាយសប្បាយចិត្តនោះទេ គួរជ្រើសរើសយកស្នេហ៍ពិតប្រាកដជាជាងស្នេហ៍ហេងស៊យ មួយគ្រាៗ ! មើល៍នោះ ! បុរសជនជាតិស្បែកខ្មៅម្នាក់បង្ខាំងសង្សារក្នុងបន្ទប់ខុនដូមួយកន្លែងនិងគំរាមសម្លាប់ ធ្វើឱ្យនារីជាសង្សារខាងលើភ័យបានខលប្រាប់មិត្តភក្តិអោយប្ដឹងសមត្ថកិច្ចអោយជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:៣០នាទីយប់ ត្រូវ និងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវ ២១BT ក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
...
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅខាងលើទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំនិងបន្តទៅតាមនីតិវិធីច្បាប់ ។ ចំពោះព័ត៌មានលម្អិតសមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់នៅឡើយ ៕
ដោយ ៖ សិលា










