ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ ក្នុងករណីម៉ូតូ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរស៣នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូម៉ាក HONDA SOOCPY ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LL-7082 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានបុរស២នាក់ទៀតជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 1KV-1224 ឌុបគ្នាធ្វើដំណើរពីតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងរួចបានបត់ទៅកើតវិញក៏ជ្រុលទៅនិងម៉ូតូSOOCPY ចំពីមុខពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូឌ្រីមសង់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំណែកភាគីម៉ូតូ SOOCPYវិញរងរបួសធ្ងន់ទាំង២នាក់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print