ភ្នំពេញ៖ លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt នឹងចូលរួមនៅក្នុងពិធីមួយដើម្បីសម្ពោធមជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មកសិកម្មសមស្រប និងអាហារូបត្ថម្ភ (CE SAIN) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែកញ្ញាវេលាម៉ោង ៩ ព្រឹក។
មជ្ឈមណ្ឌលនេះនឹងជួយអោយវិស័យឯកជនមានគំនិតជឿនលឿនថ្មីៗ ការសំរបសំរួលការស្រាជ្រាវកសិកម្មការអប់រំនិងបណ្តុះបណ្តាលជំរុញការកសាងសមត្ថភាពរបស់វិស័យសាធារណៈនិងវិស័យឯកជនតាមរយៈការលើកកំពស់ការសហការនិងការចែករំលែលចំណេះដឹងគ្នា។ មជ្ឈមណ្ឌលនេះដឹកនាំដោយសាកលវិទ្យាល័យ Kansas State University ដោយសហការជាមួយសាកលវិទ្យាល័យដទៃទៀតនៅសហរដ្ឋអាមេរិក។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះសូមចុះឈ្មោះត្រឹមម៉ោង ៤ រសៀលថ្ងៃពុធទី ២១ កញ្ញាដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកតាមអ៊ីម៉េល[email protected]ឬតាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ៕
...
ដោយ៖ សហការី