អាមេរិក លក់អាវុធ មានតម្លៃ ៨,៦ពាន់លានដុល្លារ ឱ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរំលងការត្រួតពិនិត្យពីសភា ដើម្បីអនុម័តការលក់គ្រឿងសព្វាវុធគិតជាទឹកប្រាក់សរុប ៨,៦ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា រួមមានអ៉ីស្រាអែល កាតា កូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។
ក្រសួងការបរទេសអាមេរិកបាននិយាយថារដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានសម្រេចចិត្តថាមានភាពបន្ទាន់ក្នុងការលក់អាវុធទៅឱ្យ បណ្ដាប្រទេសទាំងនោះដោយរំលងការត្រួតពិនិត្យជាមុនរបស់សភាអាមេរិក។ ការលក់គ្រឿងសព្វាវុធក្នុងនោះរួមមានការលក់សេវាបំពេញស្ដុកគ្រាប់មីស៊ីល ឡើងវិញ និងសេវាថែទាំនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot របស់កាតា រួមទាំងបរិក្ខារពាក់ព័ន្ធគិតជាទឹកប្រាក់ ៤,០១ពាន់លានដុល្លារ និងប្រព័ន្ធអាវុធ Advanced Precision Kill Weapon Systems (APKWS) គិតជាទឹកប្រាក់ ៩៩២,៤លានដុល្លារ។
ការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ក៏រួមមានផងដែរការអនុម័តការលក់ទៅឱ្យកូវ៉ែត នូវប្រព័ន្ធទីបញ្ជាការប្រយុទ្ធរួមគិតជាទឹកប្រាក់ ២,៥ពាន់លានដុល្លារ និងប្រព័ន្ធអាវុធ Advanced Precision Kill Weapon Systems ទៅឱ្យអ៉ីស្រាអែល ៩៩២,៤លានដុល្លារ រួមទាំងការអនុម័ត ការលក់ប្រព័ន្ធ APKWS គិតជាទឹកប្រាក់ ១៤៦,៦លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម៕

...

រូប​ថត​:tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print