ម៉ូតូ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗចំណែកឯបុរសម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលពួកគេជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង ១៥នាទីយប់ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1C-0817ជិះឆ្លង បញ្ច្រាស់ផ្លូវ ទិសដៅពីជើងបត់មកខាងកើតវិញ ខណះពេលឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកHONDA CBR 250RR ពាក់ ផ្លាក លេខ ភ្នំពេញ 1LF-7299 ជិះម្នាក់ឯងធ្វើដំណើរមកត្រង់ពីកើតទៅលិចយ៉ាងលឿនក៏ជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្តាលឲ្យភាគីទាំងសងខាងស្លាប់ទាំង២នាក់ ខណះម្នាក់ស្លាប់នៅនិងកន្លែង ចំណែកម្នាក់ទៀតបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំសាច់ញាតិមកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសាររៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print