ភ្នំពេញៈ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក MERCEDES C300 បេីកក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវនិងបន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ចំនួនពីផ្ទាំងនិងបណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៤:១០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក MERCEDES C300 ពាក់ផ្លាកលេខ ភ្នំពេញ2CH-0300 បេីកក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវនិងបន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ចំនួនពីផ្ទាំងនិងបណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ស ជី










