អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ខែឧសភា ឆ្នាំ២០២៦ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែ ត និងលោកជំទាវ បណ្ឌិត ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

 

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ របស់សម្តេច និងលោកជំទាវ ជូនចំពោះលោកនាយក នាយករង យោធាចារ្យ គ្រូគ្រប់គ្រង និងបុគ្គលិកសាលាទាំងអស់។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ បានរំលឹកពីការយកចិត្តទុកដាក់ ខ្ពស់ ជាប្រចាំ របស់សម្តេច មហាបវរធិបតី និងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាផងដែរ។

 

លោកឧត្តមសេនីយ៍ក៏បានរំលឹក ដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វេីយ៉ាងណា យកថវិកា អង្ករ ប្រេងឥន្ធនៈទាំងនេះ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ សូមឲ្យប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសុខភាពឲ្យបានល្អ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច និងបម្រេីការងារហ្វឹកហ្វឺនបែបទំនេីបកម្មប្រកបដោយប្រសិទ្ធភាព។

 

យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់ មានសេចក្តីរីករាយ ជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print