លោក ត្រាំ ថ្លែងថា អាមេរិកនឹងធ្វើប្រតិបត្តិការជម្លៀសនាវាដែលជាប់គាំងនៅច្រកសមុទ្រ Hormuz

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី ៣ ខែឧសភា លោក ត្រាំ ប្រធានាធិបតីអាមេរិកបានបង្ហោះសារតាមប្រព័ន្ធទំនាក់ទំនងសង្គមថា អាមេរិកនឹងធ្វើប្រតិបត្តិការជម្លៀសមួយចាប់ពីព្រឹកថ្ងៃទី ៤ ខែឧសភាដើម្បី ”ណែនាំ” នាវាដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ឱ្យបរចេញពីច្រកសមុទ្រនេះ។

លោកត្រាំបានអះអាងថា នាវាដែលជាប់គាំងនៅច្រកសមុទ្រ Hormuz មកពីប្រទេសនានាជុំវិញពិភពលោក ក្នុងនោះប្រទេសភាគច្រើនគ្មានការទាក់ទងអ្វីជាមួយស្ថានការណ៍ដែលកំពុងកើតឡើងនៅតំបន់មជ្ឈិមបូព៌ានោះទេ។ លោកបានជូនដំណឹងដល់គ្រប់ភាគីថា អាមេរិកនឹងណែនាំនាវា និងនាវិករបស់ពួកគេបរចេញពីច្រកសមុទ្រនេះដោយសុវត្ថិភាព។ គ្រប់ភាគីជាប់ពាក់ព័ន្ធសុទ្ធតែបានបង្ហាញថា មុនពេលស្តារសុវត្ថិភាពនាវាចរណ៍ និងស្ថិរភាពស្ថានការណ៍ទូទៅនៅក្នុងដែនសមុទ្រនេះឡើងវិញ ពួកគេនឹងមិនត្រឡប់មកតំបន់នេះវិញទេ។

លោកត្រាំបន្តទៀតថា ប្រសិនបើប្រតិបត្តិការមនុស្សធម៌នេះ រងការរារាំងណាមួយនោះអាមេរិកនឹងចាត់ប្រើមធ្យោបាយរឹងចចេសដើម្បីជាការតបតវិញ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print