កម្លាំងនគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង បានឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់​ ពាក់ព័ន្ធករណីលួច​យ៉ាង​សកម្ម​នៅ​ស្រុក​រំដួល​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចនគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង បានឃាត់​ខ្លួន​ជនសង្ស័យ ០៣នាក់​ ពាក់ព័ន្ធករណីលួច​យ៉ាង​សកម្ម​នៅ​ស្រុក​រំដួល​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

នគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង បានអោយដងថា កាលពីថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២៦ វេលាម៉ោង ០១:៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា មាន​ជនមិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ ០៣នាក់​ ជិះ​ម៉ូតូ​ ០១គ្រឿង​ មកឈប់នៅខាង​មុខ​របង​បម្រុងផ្លោះចូល​លួច​។ 

ក្រោយពីទទួលបាន​ព័ត៍មាន និងពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ភ្លាម ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ ថ្ងៃ​ទី០១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ មាស​ ធួក​ អធិការ​នគរបាល​ស្រុក​រំដួល​ បានដឹកនាំកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រំដួល​ បានចុះពិនិត្យ​កន្លែង​កេីតហេតុ​ ស្រាប់​ជន​សង្ស័យ​ ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ ភ្លាម​នោះសមត្ថកិច្ច​បាន​សហការ​គ្រប់​គោលដៅ​ប្រទាក់ក្រឡា ដែល​មាន​នៅក្នុង​ភូមិ​សាស្ត្រ​ស្រុក​រំដួល​រួចជាស្រេច​​ ក៏បាន​ឃាត់​ខ្លួន​បានចំនួន​ ០៣នាក់​ ប្រុស​ នៅ​ត្រង់​ចំណុច​កែង​ព្រៃគាវ​ ស្ថិត​នៅ​ព្រៃ​គាវ​ ឃុំកំពុង​ចក​ ស្រុក​រំដួល។ 

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​យក​មក​​សួរ​នាំនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រំដួល​ និងបាន​ឆ្លេីយ​សារ​ភាពថាខ្លួន​ពិតជាបម្រុង​ផ្លោះ​របងចូលលួច​សម្ភារៈ​ពិតប្រាកដ​មែន​ និងធ្លាប់​លួចមាន់​ ធ្លាប់វះ​តូបយក​ភេសជ្ជៈ​ លួច​យ៉ាង​សកម្ម​ ជា​ច្រើន​ដង​មកហេីយនិងបានដកហូត​វត្ថុ​តាងរួមមាន÷ម៉ូតូ​ ០១គ្រឿង,​ ទូរស័ព្ទ​ ០៣គ្រឿង​ និង​កន្ត្រៃ​ ០១ដេីម។ 

...

បច្ចុប្បន្នជនសង្ស័យ​ ទាំង៣នាក់ រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print