ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូ១គ្រឿងជ្រុលទៅបុកនិងខឿនទ្រូងផ្លូវសង្ស័យអ្នកបើកបរក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង០២នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងចំណុចស្តុបបុរីអង្គរក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានបុរស់់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក ATV ពាក់ស្លាកលេខភ្នំពេញ 1MD 9986 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងខឿទ្រូងផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង។
...
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដើម្បីរងចាំម្ចាស់ទៅទទួលយកនៅពេលក្រោយ៕

ដោយ÷ចន្ទ លីហ្សា










