គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដកហូតអាជ្ញាបណ្ណកាស៉ីណូចំនួនពីរ ឈ្មោះ អរឆីដ អូតែល និង រិច កាស៉ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិននៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scams

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលសហការរួមគ្នាជាមួយ កម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត, និងកម្លាំងយោធភូមិភាគទី៥ ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ឆែកឆេរទីតាំងដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបរិវេណសានកូ ស្ថិតក្នុង ភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលទីតាំងនេះ ជាទីតាំងកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបម៉ឺន។ ក្នុងអំឡុងពេលប្រតិបត្តិការឡោមព័ទ្ធទីតាំងបរិវេណនេះ មានជន- បរទេសមួយចំនួន បានបើកការបាញ់ប្រហារមកកាន់កងកម្លាំងសមត្ថកិច្ច។ ក្រោយពីគ្រប់គ្រងស្ថានការណ៍បាន កម្លាំង ចម្រុះបានធ្វើការត្រួតពិនិត្យ និងឆែកឆេរលើទីតាំងទាំងមូលសរុបចំនួន ១៩ អគារ ដោយបានធ្វើការឃាត់ខ្លួននិង យកចេញពីទីតាំងនូវជនបរទេសជាងមួយពាន់នាក់ ព្រមទាំងមានវត្ថុតាងមួយចំនួន ផងដែរ។

 

ផ្អែកតាមប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច និងហេតុការណ៍ផ្ទុះអាវុធ ដូចបានជម្រាបជូនខាងលើ, ក្រុមហ៊ុន JB MA DEVELOPMENT CO., LTD. ដែលមានកាស៊ីណូ ORCHID HOTEL & RICH CASINO បានអនុវត្ត ផ្ទុយនឹងសេចក្តីណែនាំលេខ០០៣/២៦ អ.គ.ល.ក.សណន ចុះថ្ងៃទី៩ ខែកុម្ភៈ គ.ស. ២០២៦ ដែលសេចក្តីណែនាំ នេះ ក្រៅពីណែនាំឱ្យកាស៊ីណូទាំងអស់ត្រូវចៀសវាងដាច់ខាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បទល្មើសផ្សេងៗ, ក៏បានណែនាំឱ្យជៀសវាងដាច់ខាតនូវការជួញដូរអាវុធ រក្សាទុកអាវុធ និងការប្រើប្រាស់អាវុធ ដោយខុសច្បាប់ ពុំនោះទេ គ.ល.ក. នឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន។ ក្នុងន័យនេះ ស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងយោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម, គ.ល.ក. បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ២៩៦ គ.ល.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដែលបានផ្តល់ជូនក្រុមហ៊ុន ជេ ប៊ី អិម អេ ឌីវេឡុបម៉ិន ដែលមានកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ តាមរយៈសេចក្តីសម្រេចលេខ០៣៥គ.ល.ក.សសរ ចុះថ្ងៃទី ៤ ខែឩន៧២) គ.ស. ២០២៦។

 

អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមរំលឹកជាថ្មីម្តងទៀតផងដែរថា ក្នុងស្មារតី នៃការអនុវត្តយ៉ាង ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥, គ.ល.ក. នឹងបន្តសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយមិនមានការលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជា ពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ៕ដោយ៖តារា

...

ខាងក្រោមនេះជាសេចក្តីសម្រេចគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print