ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ហើយក៏កំពុងមានភាពល្បីល្បាញ និងទាក់ទាញជាមួយឳជារសដ៏ឆ្ងុយឆ្ងាញ់របស់ភ្ញៀវជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តកំពត ៖ ស្របពេលដែល ទុរេនទឹកឈូចាប់ផ្តើមប្រមូលផល ! លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ទុរេនឲ្យមានសុចរិតភាព ទាក់ទងជាមួយប្រភពដើមនៃទុរេន។

 

ជាមួយគ្នានេះដែរ លោកក៏បានចាត់ឲ្យអធិការនគរបាលស្រុក មានវិធានការ ចំពោះការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ដោយមិនលើកលែង។

 

ករណីមានបាតុភាព មិនប្រក្រតីណាមួយកើតឡើង ក្នុងមូលដ្ឋានស្រុកត្រូវចាត់វិធានចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលមានភាពទុច្ចរិតមិនស្មោះត្រង់។

 

ឆ្លៀតឳកាសនេះ លោកអភិបាលក៏បានអំពាវនាវឲ្យគាំទ្រផលិតផលរបស់ខ្មែរ ជាពិសេសរដូវទុរេនទុំ នាពេលនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print