អន្តរជាតិ ៖ យប់ថ្ងៃទី៤ ខែឧសភា លោកZelenskyyប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា អ៊ុយក្រែនបានសម្រេចចិត្តអនុវត្តបទឈប់បាញ់ជាឯកតោភាគីដោយចាប់ផ្តើមពីម៉ោង០០:០០ថ្ងៃទី៦ ខែឧសភាតទៅ។លោកZelenskyបានលើកឡើងថា រុស្ស៊ីបានបង្ហាញតាមបណ្តាញទំនាក់ទំនងសង្គមថា នឹងអនុវត្តបទឈប់បាញ់ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះ ប៉ុន្តែអ៊ុយក្រែនមិនទាន់ទទួលបានការអំពាវនាវជាផ្លូវការណាមួយពីរុស្ស៊ីអំពីបទឈប់បាញ់នៅឡើយទេ។ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែនបានសម្រេចចិត្តអនុវត្ត “ភាពស្ងៀមស្ងាត់”ដោយចាប់ផ្តើមពីម៉ោង០០:០០ ថ្ងៃទី៦ ខែឧសភា តទៅ ហើយនឹងចាត់វិធានការ “ក្នុងកម្រិតដូចគ្នា”ចាប់ពីពេលវេលាដែលបានកំណត់នោះតទៅ។
មុននេះបន្តិចនៅថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា លោកភូទីនមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងជាប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ជ័យជម្នះរបស់ប្រជាជនសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។ លោកសង្ឃឹមថា អ៊ុយក្រែននឹងដើរតាមប្រតិបត្តិការរបស់រុស្ស៊ី៕
ប្រភព ៖ (CCFR)










