កម្លាំងសមត្ថកិច្ចឆ្មក់ បង្ក្រាបបានមេល្បែងសុីសងដុះស្លែ ២នាក់ខណៈអ្នកលេងផ្សេងទៀត រត់ចែកជេីងគ្នានៅភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៦នេះ វេលាម៉ោង១៦:០០នាទី ស្ថិតក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងមួយក្រុម។

 

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ដោយទទួលបានពត៌មានប្រជាពលរដ្ឋរាយការណ៍ថា មានមុខសញ្ញាក្រុមញៀនលេង,ល្បែងសុីសង (បាញ់អាប៉ោង) គឺលេងយ៉ាងសកម្មក្នុងភូមិ-ឃុំខាងលើ។ ក្រោយពីទទួលបានពត៌មានភ្លាមៗ កំលាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឆ្មក់ចុះដល់ទីតាំងខាងលើបង្រ្កាបបានជាក់ស្តែងគឺបង្ក្រាបបាន មុខសញ្ញាមេអាប៉ោង ចំនួន០២នាក់ រួមមាន :

 

១- ឈ្មោះ វ៉ា ខឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ និង២- ឈ្មោះ ណុប សុីណា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

 

វត្ថុតាងដកហូតរួមមាន : – មេអាប៉ោង ចំនួន០៥គ្រាប់ ; – ចានថ្មទម្របាញ់អាប៉ោង ០១ ; -កំរាលចាក់អាប៉ោង ០១ ; -លុយខ្មែរចំនួន ១០មុឺនរៀល ។

 

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០២នាក់ ខាងលើទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តិលេងល្បែងសុីសង (បាញ់អាប៉ោង) ពិតប្រាកដមែន ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលើត្រូវបានសមត្ថកិច្ចជំនាញ ចាត់ការបន្តនីតិវិធីតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print