ភ្ញាក់ផ្អើលអ្នកភូមិប្រទះឃើញសពបុរសម្នាក់ក្នុងដីឡូត៍មួយកន្លែង នៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ ៖ មានករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មាន​សភាព​ហើម​ស្អុយ ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ​ដែល​គេ​ទុក​ចោល​ បង្ក​​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​​ម៉ោង ៤ និង ១០ នាទី​រសៀល​ថ្ងៃ​ទី ៥ ខែឧសភា​ឆ្នាំ​២០២៦ ​នៅចំណុច​​ក្នុង​ដី​ឡូត​ទុក​ចោល​ប៊ូ​យ៉ុ​ង ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

សព​បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ​មាន​អាយុ​ជាង​៣០​ឆ្នាំ​ សម្បុរ​ណ្តែ​កបាយ ស្លៀក ខោ​ខូ​វ​ប៊​យ ព​ណ៍​ខ្មៅ មាន​អាវ​កីឡា​ដៃ​ខ្លៃ ព​ណ៍​លឿង​នៅ​ក្បែរ ។ សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ ​។ ជនរងគ្រោះអាចស្លាប់​​ប្រហែល​២​ថ្ងៃ​​ហើយ​​។

ប្រភព​ព័​ត៍​មានបាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​​អ្នក​ដើរ​រក​ក្តាម​ប្រទះ​ឃើញ​សព​ជនរងគ្រោះ ​ហើយ​បាន​រាយការណ៍​ទៅ​កម្លាំង​ប្រជា​ការពារ​ភូមិ​ ភ្លាម​ៗ​នោះ​ក៏​បាន​រាយការណ៍​​បន្ត​ទៅ​នគរបាល​ជំនាញ​មូលរ​ដ្ឋា​ន​ចុះ​ទៅ​យក​ខ្សែរ​ចង​​ហ៊ុមព័ទ្ធ​តាំង​កើតហេតុ​ កុំ​​ឱ្យប្រជាពលរដ្ឋ​ចូល ដើម្បីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ​។

ប្រភព​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​នគរបាល​ជំនាញ​មូលដ្ឋា​ន​បាន​ចុះ​ទៅ​ដល់​បាន​រាយការណ៍ ទៅ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ បន្ទាប់​ពី​ពិនិត្យ​រួចរាល់​ហើយ​បាន​បញ្ជ​ក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ រួច​បាន​ដឹក​សព​យក​ទៅ​តម្កល​ទុក​នៅ​វត្ត​ស្វាយមាស​ក្នុង​សង្កាត់​ប្រទះ​ឡា​ង ​ខណ្ឌ​កំ​បូល ​រង់​ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មកទ​ទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print