កម្លាំងយោធាសហការនិងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះល្បាតស្ទាក់ឃាត់ចាប់ខ្លួនជនល្មើសឆក់ត្រី បានម្នាក់រួមនិងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ កងកម្លាំងយោធាអនុវត្តតាមបទបញ្ជា បង្ក្រាបបទល្មើសនេសាទ បានចុះបង្ក្រាបក្រុមប្រព្រឹត្តបទល្មើសឆក់ត្រី១ករណីនិងចាប់ខ្លួនបានមនុស្សមួយនាក់ និងមានអ្នករត់គេចខ្លួនក្នុងការបង្ក្រាបបទល្មើសឆក់ត្រី ឆក់ក្ដៅនិងឆក់ត្រជាក់ នៅវេលាម៉ោង ១១ ជាង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចព្រែកជើងគ្រោះ ភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

 

កម្លាំងយោធា,ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំងនិងអង្គភាពង ៧០ ប្រចាំភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដឹកនាំដឹកនាំដោយលោក វរសេនីយ៍ទោ មៅ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី មួង ណួរ៉ា មេបញ្ជាការអង្គភាព ង ៧០ ប្រចាំភូមិសាស្ត្រកំពង់ឆ្នាំង បានបង្រ្កាបបទល្មេីសជលផល ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១ នាក់ រួមនិងវត្ថុតាងរឹបអូសបានរួមមាន÷ -អាំងវែកទ័រឆក់ត្រីចំនួន ០១ គ្រឿង-ខ្សែភ្លើង+ខ្សែកាបប្រវែង ៨ ម៉ែត្រ, កន្ត្រងដងត្រីចំនួន ៣-អាគុយ ៧០ អំពែ(ម៉ាក Long) ចំនួន ០១ គ្រឿង -ទូកភ្ជាប់ម៉ាសុីន ១ គ្រឿង។

 

បើយោងតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ម៉ៅ វេ បានឲ្យដឹងថា សម្ភារៈវត្ថុតាំងល្មើស កងកម្លាំងយោធាបានយកមករក្សាទុក និងជនសង្ស័យម្នាក់ប្រគល់ជូនទៅកម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

 

កម្លាំងយោធាដដែលបានឲ្យដឹងទៀតថា កម្លាំងបានចុះល្បាតនៅក្នងភូមិសាស្ត្រខាងលើទើបប្រទះឃើញជន សង្ស័យកំពុងតែប្រព្រឹត្តបទល្មើស និងបានរាយការណ៍ជូនកម្លាំងសហការក៏បានប្រើមធ្យោបាយកម្លាំង ៨ នាក់ កាណូត ៣ គ្រឿង ដើម្បីស្ទាក់ចាប់។ ហេតុការណ៍នោះក្រុមប្រព្រឹត្តិល្មើសក៏បានធ្វើសកម្មភាពបើកបំបុកទូករបស់កម្លាំងយោធាលេចអស់ចំនួន២ គ្រឿងផងដែរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print