ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានរួចនាំគ្នាវាយទ្រោមខ្លួនក្រោយពេលធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋចតនៅខាងមុខផ្ទះមួយភ្លែត។
ហេតុការណ៍ ខាងលើនេះ ដែរបាន កេីត ឡើង កាលពវេលាម៉ោង៩:១៥នាទីយប់ ត្រូវ និង ថ្ងៃ ទី៦ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយ ផ្លូវ បេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីបុរសជាម្ចាស់ម៉ូតូបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1AZ-0012 បានចតទុកចោលនៅខាងមុខផ្ទះ ខណះរូបគាត់និងប្រពន្ធចូលទៅខាងក្នុងផ្ទះ ក្រោយមកស្រាប់តែលេចមុខបុរសជាជនសង្ស័យម្នាក់ដើរថ្មើជើងមកធ្វើសកម្មភាពកាច់កយកម៉ូតូបានសម្រេចរួចជិះរត់ទៅមុខបានប៉ុន្មានម៉ែត្រស្រាប់តែស្រ្តីជាប្រពន្ធឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាចេញមកជួយប្រដេញស្ទាក់ចាប់បានជនសង្ស័យភ្លាមៗរួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមក។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចវាយខ្នោះនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកសួរនាំបន្តនិងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










