ខេត្តកំពង់ចាម÷ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងមាត់របស់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អំពីការបន្តអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដដោយគ្មានការលើកលែង នៅថ្ងៃ ទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង១៥ នាទី លោកវរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ ហៅឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជិះម៉ូតូឌុបប្រពន្ធ ម៉ាកហុងដា ស៊ីប៊ីអ(CBR) បំពាក់បំពង់ស៊ីមាំងកែច្នៃ មកទិញម្ហូបនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មកសាកសួរ ។
តាមការបញ្ជាក់ម្ចាស់ម៉ូតូថា ខ្លួនទើបតែទិញម៉ូតូពីមិត្តភ័ក្រ្កនៅខេត្តព្រះសីហនុ យកមកជិះនៅផ្ទះខាងប្រពន្ធភូមិរកាកោងជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម រួចបានហៅនាំមកអធិការដ្ឋាននគរបាលស្រុកកោះសូទិន ធ្វើការសាកសួរពីដំណើររឿង ម៉ូតូ ០១គ្រឿង ម៉ាកហុងដា ស៊ីប៊ីអ(CBR) ពណ៌ស សេរីឆ្នាំ២០១៥ ស្លាកលេខ: ព្រះសីហនុ 1D.6418 ។ បន្ទាប់សាកសួរក៏បានដកហូតម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន រយ:ពេល៣ខែ ។
ជាមួយគ្នានេះដែរ លោកអធិការក៏បានបន្តដឹកនាំកម្លាំងល្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រឃុំពង្រ ក៏ប្រទះឃើញក្មេង១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ដោយមិនមានស្លាកលេខ(ម៉ូតូវ៉េវអាល់ហ្វាអត់ពន្ធ) រួចបានហៅមកសាកសួរនៅអធិការដ្ឋាន ក្រោយពីការសាកសួរដោយ ក្រុមក្មេងខាងលើមិនមានពាក់ព័ន្ធ បទល្មើស សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងបានហៅអាណាព្យាបាលមកធានា យកទៅអប់រំបន្តនិងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ សុរិយា










