ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាបករណី ក្មេងបង្ហោះម៉ូតូ ៤នាក់នៅចំណុចលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។
នគរបាលក្រុងបាវិតបានអោយដឹងថា ក្រោមការដឹកនាំរបស់លោកអធិការនគរបាលក្រុង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង៨ និង ១០នាទីយប់ សន្តិសុខ តំបន់សេដ្ឋកិច្ចពិសេសមេនហាធន ស្ថិតក្នុងភូមិតាពៅសង្កាត់ក្រុងបាវិត បានរាយការណ៌មកសមត្ថកិច្ចថា ឃាត់ខ្លួនបានក្មេងៗបង្ហោះម៉ូតូនៅផ្លូវបេតុងក្នុងតំបន់ចំនួន០៤ នាក់ ប្រុស ម៉ូតូ២គ្រឿង Honda dream ។
ក្រោយពីសមត្ថកិច្ច ទទួលបានដំណឹងនេះភ្លាមក៏ ចុះទៅដល់ទីតាំងដែលក្មេងៗបង្ហោះម៉ូតូនិង នាំខ្លួន ពួកគេ មកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសួរនាំ ដោយក្រុមក្មេងទាំងនោះមាន១ ឈ្មោះ ឡ ម៉.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបាវិតលើ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ម្ចាស់ម៉ូតូស្លាកលេខ ភ្នំពេញ 1KR – 3380។
២ឈ្មោះ ន .ថ .វ .ភក្ដី ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបាវិតលើ សង្កាត់ បាវិត ក្រុងបាវិត។ ខេត្តស្វាយរៀង។ម្ចាស់ម៉ូតូស្លាកលេខ ភ្នំពេញ 1U – 6817 ។
៣ ឈ្មោះ ស .សុ.វ.រ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបាវិតលើ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
និងទី៤ឈ្មោះ ហ .ស.ភ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នៅ ចំពោះមុខសមត្តកិច្ចក្មេងៗទាំង ០៤ នាក់ បានឆ្លើយសាភាពថាពួកខ្លួនពិតជាបានជិះម៉ូតូបង្ហោះនៅលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាេធន ពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ចនគរបាល បានអញ្ជើញ អាណាព្យាបាលមក និងបានអបរំ កោសក់ ចំពោះក្មេងទំនើងទាំងនោះ ព្រមទាំងធ្វើការដកហូតម៉ូតូជាបណ្ដោះអាសន្នផងដែរ៕


ដោយ៖ សុថាន










