ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្ត ស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម÷នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ក៏បានបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចតាមដងទន្លេមេគង្គ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពពីមន្ត្រីជំនាញ បានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការលើភូមិសាស្ត្រ ខាងលើ ក្រុមការងារបានបង្រ្កាបការធ្វើនេសាទដោយឧបករណ៍ឆក់ត្រី ចំនួន ០១ករណី រីឯជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ឧបករណ៍ឆក់ត្រី (អាំងវែកទ័រ) ចំនួន០១គ្រឿង,អាគុយ ៤០A ចំនួន ០១គ្រឿង ។ 

...

ក្រៅពីនោះ ក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីប្រជានេសាទទទួលបានជ្រួតជ្រាប ផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print