Aston Villa សងសឹក Nottingham យ៉ាងចាស់ដៃ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Europa League

ចែករំលែក៖

ក្រុមAston Villa បានបំផ្លាញក្តីសង្ឃឹមរបស់ Nottingham Forest ដោយអាចយកឈ្នះ4-0វិញក្នុងជើងទីពីរក្នុងទឹកដីរបស់ខ្លួនដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ Europa League ហើយខិតទៅជិតការបញ្ចប់ភាពមិនដែលឈ្នះពានរង្វាន់ធំរយៈពេល 30 ឆ្នាំ។

 

ពីរគ្រាប់ចុងម៉ោងរបស់ John McGinn បន្ថែមលើការស៊ុតបាល់ប៉េណាល់ទីរបស់ Emi Buendia និងការតែតបើកឆាករបស់ Ollie Watkins អាចជួយ Villa សងសឹកទល់នឹង Nottingham Forest បន្ទាប់ពីបរាជ័យក្នុងជើងទីមួយ 1-0 កាលពីសប្តាហ៍មុន។

 

ក្រុមម្ចាស់ផ្ទះបានកក់កៅអីវគ្គផ្តាច់ព្រ័ត្រលេងទល់នឹងក្រុម Freiburg មកពីក្របខណ្ឌ អាល្លឺម៉ង់Bundesliga ដែលបានយកឈ្នះក្រុម Braga 4-3 សរុបទាំងពីរជើង ក្នុងទីក្រុង Istanbul ប្រទេសទួរគីនៅថ្ងៃទី 20 ខែឧសភា។

 

គ្រូបង្វឹកក្រុម Villa លោក Unai Emery កំពុងប្រជែងដណ្តើមពាន Europa League ជាលើកទីប្រាំរបស់គាត់ ចំណែកVillaចង់លើកពានធំដំបូងរបស់ខ្លួន ចាប់តាំងពីការប្រកួត League Cup ឆ្នាំ 1996 ហើយជាមួយនឹងកៅអី លេង Champions League ។

...

 

ពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 5 ក្នុងក្របខ័ណ្ឌ Premier League ហើយប្រសិនបើពួកគេបញ្ចប់នៅទីនោះ និងឈ្នះពានរង្វាន់ Europa League ក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំមួយ ដែលបច្ចុប្បន្នក្រុម Bournemouth នឹងបានកៅអីសម្រាប់ក្របខ័ណ្ឌ Champions League ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print