អ្នកនេសាទប្រទះឃើញសពអណ្ដែតទឹកទន្លេមេគង្គក្នុងវត្ដសំរោងក្អែរ ស្ថិតក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ អ្នកភូមិជិះទូករកត្រី ស្រាប់តែប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេមេគង្គ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ ។

 

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង៣៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចនៅចន្លោះគីឡូម៉ែត្រ៤៦-៤៧ នៅក្នុងវត្ដសំរោងក្អែរ ស្ថិតក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកពិនិត្យ និងវិភាគនៅកន្លែងកើតហេតុស្រុកកៀនស្វាយ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំសំរោងធំ លោក.លោកស្រីក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ និងមេភូមិបានធ្វើការពិនិត្យលើសពជនរងគ្រោះ រកឃើញថា ផ្នែកក្បាលធម្មតា ពោះតឹង ធ្មេញខាំអណ្ដាត កំពស់១.៧៥សងទីម៉ែត្រ អាយុប្រហែល ៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដងខ្លួន និងដើមទ្រូង មានសាក់ពាក្យ «ព្រះគុណម៉ែ» ពាក់អាវវាលក្លៀក ពណ៌ខ្មៅ មានអក្សរអង់គ្លេស ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់នោះទេ។

 

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពជូនអាជ្ញាធរឃុំ យកទៅបញ្ចុះ ដើម្បីស្វែងរកសាច់ញាតិ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print