ឈ្លោះប្តី-ប្រពន្ធ,ពេលឪពុកក្មេកដើរទៅអើតមើល, កូនប្រសារលោតធាក់មួយជើងដួលរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសជាកូនប្រសារម្នាក់បានលោតហក់វាយឪពុកក្មេកត្រូវចំមួយដៃបណ្ដាលឲ្យរបួសធ្ងន់។ បុរសជាឪពុកក្មេក ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យបង្អែកស្រុក ឯបុរសជាជនដៃដល់ជាកូនប្រសារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

 

កាលពីថ្ងៃព្រហស្បតិ៍ ៦រោចខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង២០នាទី កើតមានករណីហិង្សាដោយ ចេតនា ១ករណី នៅចំណុចផ្ទះឈ្មោះ លឹម ឌីណា ភេទ ប្រុស អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បង្កឡើងដោយឈ្មោះ លឹម ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាដកមានទី លំនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី បានឈ្លោះគ្នាជាមួយប្រពន្ធឈ្មោះ ណម ចន្ថា ហើយឈ្មោះ អូយ លិន ភេទប្រុស អាយុ ៦៥ឆ្នាំ (ត្រូវជាឳពុកក្មេក)នៅផ្ទះជិតគ្នា បានលឺកូនៗឈ្លោះប្រកែកគ្នាក៏ដើរទៅមើល ស្រាប់តែឈ្មោះ លឹម ឌីណា បានធ្វើសកម្មភាពហក់ស្ទុះទៅវាយទៅលើឈ្មោះ អូយ លិន ចំនួន ១ដៃ ត្រូវចំហៀងសៀត ផ្កាខាងក្រោយ(ខាងឆ្វេង)បណ្តាលឱ្យដួលទៅលើដី រួចក្រុមគ្រួសារបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី បន្ទាប់មកបងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច។

 

ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរង គ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញឃាត់ខ្លួនជនបង្កខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print