សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រារព្ធធ្វើឡើងនៅកោះសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន។ ការចូលរួមរបស់សម្តេចធិបតី ក្នុងវេទិកាអន្តរជាតិដ៏សំខាន់នេះ បានបញ្ជាក់ពីតួនាទីសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សហប្រតិបត្តិការតំបន់ សន្តិភាព និងការអភិវឌ្ឍរួមរបស់បណ្តាប្រទេសសមាជិកអាស៊ាន។

 

ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១. ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២. ស្ថិរភាពសន្តិសុខស្បៀង ៣. សុវត្ថិភាពនៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។

 

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបទ្វេភាគី និងត្រីភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម។ ជាពិសេស ជំនួបត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន។ ក្នុងជំនួបត្រីភាគី កម្ពុជា-ថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។

 

ក្នុងជំនួបទ្វេភាគី សម្តេចបានជួបជាមួយ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន, អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា,

...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីឡាវ និងអគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ព្រមទាំងបានជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីនផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print