អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 

ចែករំលែក៖

ភ្នំពេញ: ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៧ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, ដាវសាម៉ូរៃ ចំនួន ០២ដើម, កញ្ចប់ពណ៍ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

 

ជនសង្ស័យទាំង០៦នាក់ រួមមាន ៖ ១.ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ, ២.ឈ្មោះ តាំង ហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ, ៣.ឈ្មោះ ជឿង យ៉ាងម៉ី ភេទ ប្រុស អាយុ ២១ឆ្នាំ, ៤.ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១១៨ឆ្នាំ, ៥.ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ឆ្នាំ, ៦. ឈ្មោះ លី យី ភេទប្រុស អាយុ ៣០ឆ្នាំ។

 

ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print