ស្រ្តីម្នាក់នៅខេត្តកំពង់ឆ្នាំង បានទទួលប្លង់ដីភ្លាមៗ ពេលដែលគាត់មកទទួលសេវារហ័សនៅច្រកចេញចូលតែមួយរបស់ក្រសួងរៀបចំដែនដី

ចែករំលែក៖

ភ្នំពេញ ៖ គាត់រំភើប និងស្រស់ទឹកភ្នែកពេលដែលទទួលប្លង់ដីមក ក្រោយឆ្លងការឧបសគ្គ និងការលំបាករឿងរ៉ាវជាច្រើន ដោយឆ្លងកាត់តាមប្រព័ន្ធតុលាការ ហើយត្រូវបានស្ថាប័ន អ.ដ.ក បានដោះស្រាយបញ្ចប់ជូនគាត់។

 

រឿងក្តីជាមួយធនាគារមួយ ត្រូវបានដោះស្រាយបញ្ចប់ ហើយចុងក្រោយ តម្រូវឲ្យទៅដកប្លង់ដីរបស់គាត់ដែលតម្កល់នៅមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង។

 

ប៉ុន្តែគាត់ព្យាយាមជាច្រើនថ្ងៃ សុំដកប្លង់តែមិនបាន ព្រោះតែការធ្វើការផ្តល់សេវារបស់បុគ្គលមន្រ្តី បានរុញឲ្យស្រ្តីរូបនេះ សម្រេចស្វែងរកកិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្របពេលដែលក្រសួងដាក់សាកល្បងសេវារហ័ស (Express Service)។

 

ក្រោយមកស្វែងរកសេវារហ័សនៅក្រសួង នៅទីបំផុតគាត់ទទួលបានប្លង់រឹងរបស់គាត់មកវិញ ថែមទាំងជាប្លង់ព្រីនចេញថ្មីទៀតផង។

 

គាត់ពិតជាអរគុណណាស់ សម្រាប់ការផ្តល់សេវាមួយនេះ ដែលធ្វើឲ្យរង់ចាំជាយូរថ្ងៃ ទទួលបានមកដោយពេលខ្លះគិតថា មិននឹកស្មាន់ដល់។

 

សូមបងប្អូនដែលឯកសារដីធ្លី ត្រូវរាំងស្ទះយូរថ្ងៃ ហួសកាលបរិច្ឆេទ ហើយមន្រ្តីខ្លះកិកកុកចង់ទារលុយកាក់ហួសការកំណត់របស់រដ្ឋនោះ សូមបងប្អូនទៅស្វែងរកសេវារហ័សនៅច្រកចេញចូលតែមួយរបស់ក្រសួងដែនដី ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឱ្យថឹងថា ៖ មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាលកណ្តាលក្រសួងជាលើកដំបូង ដោយបានចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១១០ បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន ៕

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print