អឺរ៉ុបនឹងមានទាហ៊ានដាច់ដោយឡែករបស់ខ្លួន

ចែករំលែក៖

បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកទៅលើកម្លាំងណាតូស្ទើរតែទាំងស្រុងក្នុងការការពារសន្តិសុខ ។ ណាតូគឺជាស្ថាប័នស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក ។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនៅបញ្ហាគ្រោះថ្នាក់បើមានសង្រ្គាមកើតឡើង អឺរ៉ុបមិនអាចការពារខ្លួនឯកបានឡើយ ចំណែកណាតូរវល់តែសង្គ្រាមនៅខាងក្រៅ។

ចំណុចទាំងនោះហើយបានជាប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លូត យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ឲ្យមានកងទ័ពការពាររួមមួយនៅអឺរ៉ុប។

លោកយ៉ុងកឺ បានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខ ដែលអឺរ៉ុបត្រូវទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃអង្គារសប្តាហ៍មុន ប្រធានាធិបតីបារាំងក៏បានគាំទ្រឲ្យមានការពង្រឹងសន្តិសុខ និងផ្នែកយោធានៅអឺរ៉ុបផងដែរ។

លោកហ្សង់ក្លូត យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺរ៉ុប នូវគោលបំណងចង់ឲ្យអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោកយ៉ុងកឺចង់ឲ្យអឺរ៉ុបមានធនធានយោធារួមគ្នា។

កង្វះកិច្ចសហប្រតិបត្តិការយោធារួមគ្នារបស់អឺរ៉ុប ក្នុងការការពារសុវត្ថិភាពសន្តិសុខ ធ្វើឲ្យអឺរ៉ុបខាតបង់ថវិកាពី២០ពាន់លានអឺរ៉ូ ទៅ ១០០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ យោងតាមប្រធានគណៈកម្មការអឺរ៉ុប ការដែលសហភាពអឺរ៉ុបធនធានយោធារួមក៏អាចជាលក្ខណៈបំពេញគ្នាទៅវិញទៅមកជាមួយអង្គការអូតង់ដែរ។

លោកយ៉ុងកឺ ក៏បានបង្ហាញការគាំទ្រសកម្មភាពរបស់គណៈកម្មការអឺរ៉ុបប៉ុន្មានខែចុងក្រោយនេះ ក្នុងការការពារព្រំដែនខាងក្រៅអឺរ៉ុប ដែលកំពុងរងបញ្ហាលំហូចូលនៃជនភៀសខ្លួន។ លោកបានសន្យាពង្រាយកងការពារព្រំដែននៅក្រៅព្រំដែនប្រទេសប៊ុលហ្ការីយ៉ាងហោច ២០០នាក់ ចាប់ពីខែតុលាក្រោយនេះទៅ។

ដោយឡែកប្រធានគណៈកម្មការអឺរ៉ុបបានឆ្លៀតស្នើឲ្យមានការពង្រឹងទីភ្នាក់ងារអឺរ៉ុបប៉ូល ដែលជាប៉ូលិសផ្នែកឧក្រិដ្ឋអន្តររដ្ឋាភិបាល៕

1-1 1-2

...

ប្រែសម្រួឡ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print