អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2027 ក្នុងពូល A ដោយប៉ះប្រទេសមកពីអារ៉ាប់ទាំងអស់ ខណៈដែលក្រុមការពារតំណែងជើងឯកពីរសម័យកាល កាតា ត្រូវជួបជាមួយជប៉ុន បន្ទាប់ពីចាប់ឆ្នោតពីថ្ងៃសៅរ៍នៅទីក្រុង Riyadh ។
ការចាប់ឆ្នោតត្រូវបានកំណត់ធ្វើថ្ងៃទី 11 ខែមេសា ក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីធានាឱ្យមានការចូលរួម យ៉ាងពេញលេញពីភាគីពាក់ព័ន្ធទាំងអស់ សមាគមជាតិ និងដៃគូ។
អារ៉ាប៊ីសាអូឌីតនឹងលេងជាមួយគុយវ៉ែត អូម៉ង់ និងប៉ាឡេស្ទីនក្នុងពូល A ខណៈពូល B រួមមាន អ៊ូសបេគីស្ថាន និងហ្ស៊កដានី ដែលអ្នកទាំងពីរមានសិទ្ធិប្រកួត World Cup នៅខែក្រោយ។
ការប្រកួតដែលអារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនឹងដំណើរការចាប់ពីថ្ងៃទី 7 ខែមករាដល់ថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2027 ដោយមានការចូលរួមពីក្រុមចំនួន 24 ។
ខាងក្រោមនេះជាការចាប់ឆ្នោតវគ្គចែកពូល Asian Cup 2027៖
ពូល A៖ អារ៉ាប៊ីសាអូឌីត គុយវ៉ែត អូម៉ង់ ប៉ាឡេស្ទីន
ពូល B៖ អ៊ូសបេគីស្ថាន បារ៉ែន កូរ៉េខាងជើង ហ្ស៊កដានី
ពូល C៖ អ៊ីរ៉ង់ ស៊ីរី កៀហ្ស៊ីស៊ីស្ថាន ចិន
ពូល D៖ អូស្ត្រាលី តាជីគីស្ថាន អ៊ីរ៉ាក់ សិង្ហបុរី
ពូល E៖ កូរ៉េខាងត្បូង អារ៉ាប់រួម វៀតណាម លីបង់/យេម៉ែន













