សមត្ថកិច្ចនគរបាល ក្រុងបាវិតឃាត់ខ្លួនជនសង្ស័យសរុប៤នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា និង ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស  (ក្មេងទំនើង) 

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល ក្រុងបាវិត បានធ្វើការ ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា និង ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស  (ក្មេងទំនើង) ។

 

នគរបាល ក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទិ១១ខែឧសភាឆ្នាំ២០២៦នេះថាជនសង្ស័យមាន១ឈ្មោះ ទៀង វណ្ណា  ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  មានស្រុកកំណើត ភូមិ ព្រះគន្លង ឃុំ បុសលាវ ស្រុក ចិតបុរី ខេត្ត ក្រចះ។

២ឈ្មោះ រាជ ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉ាស់ មានទីលំនៅភូមិតាប៉ោ  ឃុំ សំឡី  ស្រុក កំពង់រោទិ៍   ខេត្តស្វាយរៀង។

៣ឈ្មោះ អាត សាមុី ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិថ្នាញ់ សង្កាត់ បាទី ក្រុងបាវិត ខេត្តស្វាយរៀង (មុខសញ្ញាក្មេងទំនើង)

និងទី៤/ជនសង្ស័យទី២ ឈ្មោះ អៀច ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់ បាទី  ក្រុងបាវិត ខេត្តស្វាយរៀង (មុខសញ្ញាក្មេងទំនើង)។

 

ប្រភពបន្តថា ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ទោ អែមសុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត លោកវរសេនីយ៍ទោ កែវ សិរីសិទ្ធា អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញស្រាបជ្រាវបង្ក្រាបករណីហិង្សាដោយចេតនា និង ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលក្រុងបាវិតបានទទួលពាក្យបណ្តឹង១ច្បាប់ពីជនរងគ្រោះ អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ កៀនតាសុីវ ឃុំ ស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម ភេទប្រុស ដែនលបាននាំគ្នាដេញវាយ ខ្លួន និង បក្សពួកខ្លួន០២នាក់ទៀត ព្រមទាំងយកដុំថ្មគប់បំផ្លាញទៅលើម៉ូតូខ្លួនម៉ាក់Honda scopy ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភំ្នពេញ 1LO – 0024 បណ្តាលអោយ ខូចខាតធ្ងន់ធ្ងរនៅចំណុចលើផ្លូវជាតិលេខ១ រហូត ដល់ តូបលក់ ចាប់ហួយស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ។

 

ដោយមានបទបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យសរុប៤នាក់ រួមទាំងវត្ថុតាងម៉ូតូ ម៉ាក់Honda wave ពណ៌ក្រហម អត់ស្លាកលេខ( មធ្យោបាយធ្វើសកម្មភាព)

មួកសុវត្តិភាពចំនួនមួយដុំថ្ម ចំនួន៤ដុំ នៅកន្លែងកើតហេតុ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ បាន ក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្ត តាមនីតិវិធី ចំណែក បក្សពួក ជនសង្ស័យ ដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រោវជ្រាវបន្ត ទៀត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print