ឈ្លោះគ្នារឿងស្រា បង្កជាជម្លោះឈានដល់ស្លាប់ម្នាក់ និងរបួសម្នាក់ នៅក្រុងខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកោះកុង÷ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២និង៣០នាទី ខាងជំនាញយុត្តិធម៌ និងកម្លាំងអន្តរាគមន៍ក្រុង ដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់(ឃាតករ) នៅចំណុចកើតហេតុ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

 

គ្រាចុះធ្វើប្រតិបត្តិការ សមត្ថកិច្ចចុះកប់ភក់ បែកវ៉ល់នៅក្រោមផ្ទះ និងប្រើពេលធ្វើសកម្មភាពប្រតិបត្តិការជិត១ ម៉ោង ឡោមព័ទ្ធចាប់ទាំងកណ្តាលអាធ្រាត ទម្រាំឃាត់ ខ្លួន ឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភះ ឆ្នាំ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពង់ចាម មុខរបកម្មករនេសាទ។ បច្ចុប្បន្នស្នាក់នៅផែទទួលផលនេសាទ(លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា

-ប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន)

-មិនធ្លាប់ជាប់ពន្ធនាគារ ។

 

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទអះអាងថា នេះជាករណីឃាតកម្ម ដោយប្រើកូន កាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់ និងកូន ប្រុសឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំបណ្តាលឱ្យរងរបួស ខ្លួន៦កន្លែង នឹងក្បាល២កន្លែង នៅវេលាម៉ោង២១:១៥ នាទី នៅចំនុចក្នុងផ្ទះជនរងគ្រោះ។

 

ដើមចមនៃសាច់រឿង គឺជនសង្ស័យ និងជនរងគ្រោះជាអ្នករាប់អានជិតស្និតនិងគ្នា ហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។ ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:០០នាទីជនសង្ស័យបានផឹកស្រាថ្នាំអស់២ដប នៅផែនេសាទបន្ទាប់មកក៏ជិះម៉ូតូឌុបឡើងមកផ្ទះជនរងគ្រោះ ចាន់ សាន ដូចសព្វដង ហើយក៏បានអង្គុយលេងរហូតដល់ម៉ោងប្រហែល២១:០០នាទី ហើយក៏ទាស់ពាក្យសម្តីនិងគ្នា ទើបជនសង្ស័យយក កូនកាំបិតចុងស្រួចចាក់ទៅ លើជនរងគ្រោះ និងកូនប្រុសរបស់ជនរងគ្រោះជាច្រើនកាំបិតស្លាប់ នឹងរបួស ភ្លាមៗនៅនិងកន្លែងកើតហេតុ។

 

ពេលធ្វើសកម្មភាពរួចជនសង្ស័យបានបោះកូនកាំបិតចោលចូលក្នុងទឹកព្រែកហើយព្យាយាមរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់បានតែម្តង ដើម្បីកសាងសំណុំរឿង ជូនតុលាការអនុវត្តនិតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print