ភ្នំពេញ ៖ ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្ដាល សហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ និងសុខភាពភ្នែក ដោយឥតគិតថ្លៃ ជូនដល់សមាជិកាសកម្ម និងគ្រូបង្គោល មកពីក្រុងអរិយក្សត្រ និងស្រុកល្វាឯម សរុបចំនួន ១៨០ នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។
សមាជិកាសកម្មបានស្តាប់និងទស្សនាយ៉ាងយកចិត្តទុកដាក់លេីរបៀបសម្អាតធ្មេញឱ្យបានត្រឹមត្រូវ ព្រមទាំងទទួលបានអំណោយជាឈុតច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញ រួមទាំងកាបូបដាក់ប៊ិកពី «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ។ បន្ថែមពីការពិនិត្យ និងព្យាបាលនៅនឹងកន្លែង សមាជិកាសកម្មនិងគ្រូបង្គោលមួយចំនួននឹងត្រូវទទួលការព្យាបាលធ្មេញបន្ត ហើយសមាជិកាមួយចំនួនទៀតត្រូវបញ្ជូនទៅវាស់ភ្នែកដេីម្បីកាត់វ៉ែនតាដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា
















