ឃោរឃៅណាស់ ! ជនដៃដល់បានសារភាពពីទង្វើចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល តែម្នាក់ឯង (មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្តាល ៖ ខឹងខ្ចីលុយមិនបាន និងមើលងាយ ជនដៃដល់បានសារភាពពីទង្វើចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល តែម្នាក់ឯង ។

សូមបញ្ជាក់ថា ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់អំពីហេតុការណ៍ និងមូលហេតុ ជុំវិញករណីចាប់ជំរិតសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

ក្មេងស្រីរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន សុីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ។ អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល)។

ជនដៃដល់ឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ)។ វត្ថុតាងចាប់យក ទូរសព្ទដៃ១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។ 

មូលហេតុ ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print