កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។

កាលពីវេលាម៉ោង១៨:៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ បង្ក្រាបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំ ភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ នុល ម៉ាន់គួ  ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ននៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ គ្រឿងញៀន ០១កញ្ចប់ (ទម្ងន់ ០.៣៤ក្រាម), ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូម៉ាកគុបចំនួន ០១គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print