រថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត២០នាក់ទៀតរងរបួស នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រមាណជិត២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងរថយន្ត ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

 

តាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនរងគ្រោះបានធ្វើដំណើរទៅបេះស្វាយ នៅក្នុងភូមិសាស្ត្រស្រុកបាណន់ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអកុសល បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់តែម្តង។

 

ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយបញ្ជូនជនរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

 

មូលហេតុនៃគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងវាស់វែងបន្ថែម៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print