ការបំផ្ទុះគ្រាប់បែក និងបង្កៃគ្រាប់បែក ព្រមទាំងសកម្មភាពតាមចាប់ជនល្មើស ក្រុមសន្តិសុខអាមេរិកបានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប៉ូលិសអាមេរិកបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ប៉ូលិសបានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ដើមកំណើតអាហ្វហ្គានិស្ថាន ដោយសង្ស័យបានបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង New York និងបង្កៃគ្រាប់បែកនៅកន្លែងជាច្រើនផ្សេងទៀត។ ជនសង្ស័យអាយុ២៨ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួនក្រោយការបាញ់ប្រហារគ្នាបណ្តាលឲ្យប៉ូលិស២នាក់រងរបួសនិងជនសង្ស័យក៏រងរបួសដូចគ្នា។
នៅពេលនេះប៉ូលិសមិនទាន់សន្និដ្ឋានពិសកម្មភាបរបស់ជនសង្ស័យដែលចាប់ខ្លយនបានឈ្មោះ Ahmad Khan Rahami នោះលើយ។ នៅពេលនេះប៉ូលិសកំពុងតែស្វែងរកតាមចាប់ខ្លួនជនសង្ស័យផ្សេងទៀតដែលចូលរួមនៅក្នុងសកម្មភាពវាយប្រាហាខាងលើ។ អភិបាលក្រុងញ៉ូវយ៉ក បានចាត់ទុកការវាយប្រហារគ្រាប់បែកបណ្តាលឲ្យមនុស្ស ២៩នាក់រងរបួសស្ថិតនៅក្នុងតំបន់ Manhattan កាលពីថ្ងៃសៅរ៍ កន្លងមកគឺជាការវាយប្រហារភេរវកម្ម។
ប៉ូលិសនៅតំបន់ Linden រដ្ឋ New Jersey បានចាប់ខ្លួន Ahmad Khan Rahami ប៉ុន្មានម៉ោងក្រោយពេលដែល ប៉ូលិសប្រកាសពីអត្តសញ្ញាណដល់ដៃដល់ក្នុងការបំផ្ទុះគ្រាប់បែក។
ក្រៅពីការផ្ទុះនៅ Manhattan ជនសង្ស័យ Ahmad Khan Rahami ក៏ទទួលរងការសង្ស័យថា បានបំផ្ទុះផ្សេងទៀត នៅរដ្ឋញ៉ូវជឺសី ផងដែរ។ ឧប្បករណ៍បំផ្ទុះគ្រាប់បែក និងគ្រាប់បែក៦គ្រាប់មិនទាន់ផ្ទុះត្រូវបានរកឃើញនៅជិត ស្ថានីយរថភ្លើង Elizabeth ។
ប៉ូលិសជាង ១.០០០នាក់ បានដាក់ពង្រាយការពារសន្តិសុខនៅក្រុងញ៉ូវយ៉ក ក្រោយពេលមានហេតុការណ៍វាយប្រហារខាងលើកើតឡើង។ នៅពេលនេះប៉ូលិសមិនទាន់ប្រកាសព័ត៌មានលម្អិតស្តីពីជនសង្ស័យឈ្មោះ Ahmad Khan Rahami នៅឡើយ។ បណ្តាញព័ត៌មាន ស៊ីអិនអិន បានផ្សាយថា ជនសង្ស័យខាងលើធ្លាប់ទៅកាន់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានជាច្រើនលើកកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី