ខេត្តព្រះសីហនុ ៖ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រពលរដ្ឋប្រាប់ថា បច្ចុប្បន្ននេះមានសត្វដំរីព្រៃ ចូលមកបំផ្លាញដំណាំក្នុងចំការដូចជាដំណាំដូងជាដើម ក្នុងនោះដំរីខ្លះបានចូលមកអុកឡុកដល់ផ្ទះសម្បែងពលរដ្ឋក៏មានដែរ។
ករណីនេះ ពលរដ្ឋបានរាយការណ៍ទៅកាន់អាជ្ញាធរនិងមន្ត្រីជំនាញជួយមានវិធានការទប់ស្កាត់។
បើតាមលោក ឆាយ សុគន្ធា អភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុប្រាប់ឲ្យដឹងនៅថ្ងៃ១២ឧសភា២០២៦នេះថា អាជ្ញាធរនៅមូលដ្ឋាន បានត្រឹមតែប្រើវិធានការ បង្អើលសត្វដំរីឲ្យចូលទៅក្នុងព្រៃវិញតែប៉ុណ្ណោះ មិនអាចប្រើវិធានការក្ដៅលើសពីការដេញបង្អើលបានទេ ដោយសារតែសត្វដំរីនេះស្ថិតក្រោមការអភិរក្ស និងទទួលបានការ ការពារពីច្បាប់ ។
សូមបញ្ជាក់ថា ៖ «ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើកាន់តែប្រសិទ្ធភាពខ្ពស់នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ»។
«សូមនិយាយថាទេ! ចំពោះសាច់សត្វនិងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ» ៕
ដោយ ៖ សិលា














