មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានតាមដានការសាកល្បងកាំជ្រួចមីស៊ីល ប្រកបដោយជោគជ័យ ដើម្បីត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបលើងទៅកាន់ដារ៉ាវិថីផែនដី។
សារព័ត៌មាន KCNA បានផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ថា ការសាកល្បងខាងលើទទួលបានជោគជ័យទាំងស្រុង ។ លោក គីម ជុងអ៊ុន បានតាមដានយ៉ាងយកចិត្តទុកដាក់នៅការបាញ់បង្ហោះមីស៊ីល សម្រាប់បញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីប្រកបដោយជោគជ័យ។
មេដឹកនាំ គីម ជុងអ៊ុន បានស្នើដល់ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ត្រៀមលក្ខណៈសម្រាប់បាញ់បង្ហោះផ្កាយរណប ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន ។
លោក Joel Wit អ្នកបង្កើតគេហទំព័រ 38 north មានឯកទេសតាមដាន់សកម្មភាពកូរ៉េខាងជើងបានបញ្ជាក់ថា ការសាកល្បងលើកនេះជាសកម្មភាពត្រៀមលក្ខណៈបានល្អជាងមុនក្នុងការបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី។
ការសាកល្បងខាងលើកើតឡើងក្នុងពេលដែលសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បងគ្រាប់បេកបរមាណូកាលពីដើមខែកន្លងមក។ អាមេរិក ជប៉ុន និងកូរ៉ខាងត្បូង បានអំពាវនាវឲ្យមានការដាក់សម្ពាធទៅលើកូរ៉េខាងជើង ដែលបានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីកម្មវិធីបរមាណូនៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី