ភ្នំពេញ៖. លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤បន្តចុះតាមដានត្រួតពិនិត្យមើលពីវឌ្ឍនះភាពក្នុងខណ្ឌរបស់ខ្លួនដោយពង្រឹងបន្ថែមនិងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្បផ្សាយអនុក្រិត្យលេខ ០៣ហើយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំត្រូវរាយការណ៌សហការជាមួយអាជ្ញាធរ ទទួលខុសត្រូវអនុវត្តធ្វើយ៉ាងណារួមគ្នាសហការទប់ស្កាត់បទល្មើសផ្សេងៗនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួល ខុសត្រូវទាំងអស់គ្នា។
លោក ឃួង ស្រេង. បានដាក់បទបញ្ជាបែបនេះ ខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុឱត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តនុក្រិត្យលេខ០៣អនក្រ.បក របស់រាជរដ្ឋា ភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ កាលពីរសៀថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ ក្រុម មេប៉ុស្តិរដ្ឋបាល អធិការនគរបាលខណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការរពារសន្តិសុខ សណ្ដាប់ ធ្នាប់ក្នុងមូលដ្ឋានជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ក្រុមសីលធម៌វិជ្ជាជីវៈក្នុងការចុះបំពេញការងារ ធ្វើយ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយកាក់គេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕ ដោយ សំរិត










