Aston Villa បានបំបាក់ក្រុម Liverpool ដើម្បីកក់កៅអី Champions League នៅរដូវកាលក្រោយ

ចែករំលែក៖

ខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins រកបានពីរគ្រាប់ និងបង្កើតឪកាសឱ្យមិត្តរួមក្រុមស៊ុតបានមួយគ្រាប់ទៀត ខណៈដែល Aston Villa បានបំបាក់ក្រុម Liverpool 4-2 ដើម្បីទទួលបានកៅអីការប្រកួតក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។

Morgan Rogers បានជួយឱ្យ Villa នាំមុខមុនក្នុងតង់ទី 1 ជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ មុនពេល Virgil van Dijk បានតែតបញ្ចូលទីតាមស្មើឱ្យក្រុម Liverpool ភ្លាមៗបន្ទាប់ពីការសម្រាកចូលតង់ទីពីរវិញ។

ប៉ុន្តែ ៥នាទីក្រោយមក Watkins បានរកគ្រាប់បាល់បញ្ចូលទីដើម្បីស្តារការនាំមុខរបស់ Villa ហើយទទួលបានមួយគ្រាប់ទៀតពីចម្ងាយនៅនាទីទី 73 ។

John McGinn បន្តថែមមួយគ្រាប់នៅផ្ទះ ខណៈដែល Liverpool បានបរាជ័យជាលើកទី 19 នៃរដូវកាលរបស់ពួកគេក្នុងការប្រកួតទាំងអស់ ដោយចុងម៉ោង Van Dijk តែតចូលមួយគ្រាប់ទៀតជាការលួងលោមសម្រាប់អ្នកទស្សនាប៉ុណ្ណោះ។

...

ការចាញ់មួយផ្សេងទៀតសម្រាប់ក្រុម Liverpool មានន័យថាក្រុមរបស់ Arne Slot នៅតែមិនត្រូវបានធានានូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ហើយការប្រណាំងនោះអាចឈានទៅដល់ថ្ងៃចុងក្រោយនៃរដូវកាលនេះ អាស្រ័យលើលទ្ធផលរបស់ Brighton និង Bournemouth ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print