នគរបាលស្រុកគងពិសី សហការជាមួយនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាកាប់ប្លន់តាម ផ្លូវ ជាតិលេខ៤១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយបានបញ្ជាដឹកនាំពីលោកឧត្ដម សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដឹកនាំដោយលោក​វរសេ​នី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាលស្រុកគងពិសី​ បានបញ្ជាដឹកនាំឱ្យកំលាំងផ្នែកព្រហ្មទណ្ឌ

ស​ហការស្រាវជ្រាវករណីប៉ុនប៉ង​លួច​មានស្ថានទម្ងន់ ទោស​ (កាប់ប្លន់យ​ក​ម៉ូតូ)​  នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២​០២៦ វេលាម៉ោង០១និង១៥នាទីរំលងអាទ្រាធ លើផ្លូវ ៤១ ចំណុចភូ​មិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគ​ងពិសី ខេត្តកំពង់ស្ពឺ ឃើញមុខស​ញ្ញាសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ​២គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខដោយមានការ​សង្ស័យកម្លាំងបានឃាត់សួរ​នាំ​ជនសង្ស័យបានដកកាំបិតកញ្ចែ​តបម្រុងកាប់មកលើសមត្ថកិច្ច​ រីឯជ​ន​សង្ស័យបានជិះម៉ូតូរត់គេចរហូតចូ​លដល់ទឹកដីស្រុកបសេដ្ឋបានស​ហ​ការជាមួយកម្លាំងអធិការដ្ឋានន​គ​រ​បា​​លស្រុកបរសេដ្ឋ ឃាត់បាន២​នា​ក់÷

 ១-ឈ្មោះ អាន ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

២-ឈ្មោះ សុខ ភក្តី ភេទប្រុស អា​យុ១៦ឆ្នាំ រស់នៅភូមិសេកពង ឃុំលំ​ហាច ស្រុកអង្គស្នួល ខេត្តកណ្តា​ល បញ្ជូនមកសួរនាំនៅអធិការដ្ឋាន​នគរបាលស្រុកគងពិសី និង(គេច​ខ្លួ​នម្នាក់)។ 

តាមចម្លេីយសារភាពរបស់ពួកគេទាំងពីរនាក់បញ្ជាក់ថា​ដេីរយប់បបួ​លគ្នា​ចេញដើរកាប់ប្លន់តាមផ្លូវ៤១។

...

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ម៉ូ​តូ​១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២៦​ គ្មានស្លាកលេខ​ បានកសា​ងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print