ចិន៖ បើយោងតាមការបញ្ជាក់របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន ស៊ីនហួរ និង South China Morning Post ចេញផ្សាយថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិននឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកនៅចុងឆ្នាំ ២០២៦ នេះតបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលបានអញ្ជើញលោកទៅទស្សនកិច្ចនៅអាម៉េរិកក្នុងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិន បានបញ្ជាក់កាលពីថ្ងៃសុក្រទី១៥ ឧសភាថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ពេលវេលា នឹងថ្ងៃខែច្បាស់លាស់មិនទាន់ត្រូវបានលោកបញ្ជាក់នៅឡើយនោះទេ បើគ្មានអ្វីប្រែប្រួលលោកប្រធានស៊ីនឹងទៅបំពេញទស្សនកិច្ចនៅចុងឆ្នាំនេះ៕ដោយ៖តារា









