កម្លាំងគណ:កម្មការចំពោះកិច្ច និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam នៅអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណ:កម្មការចំពោះកិច្ច និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scam នៅអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ក្នុងខណ្ឌចំការមន (ក្បែរស្ពានអាកាសក្បាលថ្នល់) រាជធានី ភ្នំពេញ ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស១០៤នាក់ ក្នុងនោះ៨៣នាក់ ពាក់ព័ន្ធ Online Scam និង២១នាក់ទៀត ស្នាក់នៅខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងជាច្រើនទៀត ។ 

ការបង្ក្រាប បទល្មើស Online Scam នឹងបន្ត ធ្វើ ដូចភ្លៀងរលឹម ទោះបី ពួកឧក្រិដ្ឋជនបំបែកខ្លួនទៅ ជា ក្រុមតូចៗក៏ដោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print