ខេត្តបាត់ដំបង ៖ លោក គឹម ប្រុស ប្រធាន សាខា ក.ប.ប ខេត្ត បាត់ដំបង ដែល ធ្វើ របាយការណ៍ ភូតកុហក បិទបាំង ទុរេន សៀម ត្រូវ បាន ដកតួនាទី និង បណ្ដេញ ចេញ ពី ក្របខ័ណ្ឌ ហើយ ហេីយ អាចកំពុងប្រឈមនឹង ការស៊ើបអង្កេត របស់ ACU ថែមទៀត ។ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តី បានមានប្រសាសន៍ថា រឿងមន្ត្រីធ្វើរបាយការណ៍ ភូតកុហក បិទបាំង ទុរេន សៀម ត្រូវ បាន ដកតួនាទី និង បណ្ដេញ ចេញ ពី ក្របខ័ណ្ឌ នោះក៏ រឿងមិនទាន់ចប់ទេ ត្រូវឱ្យខាង ACU បើកការស៊ើបអង្កេត បន្ត ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ៖ ចុះលោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែល គប់ គិត កែសំណុំរឿង ដូរ ជនបង្ករ ពី សយ បូរ៉ា ទៅ សេី សាន់ ណាវី ពេល ណា ទេីប ថ្នាក់ លេី បេីកការស៊េីបអង្កេត ?
បេីនៅ យោគយល់ អត់ ឱន អោយ មន្រ្តី ខិលខូច បន្តសកម្មភាព មានន័យ ថា មេអង្គភាព ឬ មេ ស្ថាប័ន ខ្លះ អាច ទទួល បាន ផលប្រយោជន៍ ពី មន្ត្រី ខិលខូច ទាំងនេះ ឬ ?
សូមបញ្ជាក់ថា ៖ របាយការណ៍ របស់ មន្ត្រី នគរបាល ចរាចរណ៍ ខេត្ត បាត់ដំបង បិទបាំង អំពើ ល្មើស ច្បាប់ (បេីកឡាន បុកមនុស្សស្លាប់ ) របស់ លោក សយ បូរ៉ា ថៅកែ ផ្សារទំនើប ហេង ឆៃលី ក្រុង បាត់ដំបង ហើយ យកឈ្មោះ សេី សាន់ ណាវី ដែល មិនដឹងអី អោយមកដេីរតួជំនួស ជនបង្ករ ។
បេី ថ្នាក់ លេី នៅ ការពារ មន្ត្រី ខិលខូច ភូតភរ ក្លែងឯកសារ បង្កើត រឿង អយុត្តិធម៌ ចំពោះ ប្រជាពលរដ្ឋ បែបនេះ ក្នុងសង្គមយុត្តិធម៌មិនដឹងថា ម៉េចទៀតទេ ។ ឈ្មោះ សេី សាន់ ណាវី បាន សារភាព ហេីយ គាត់ មិនមែន ជាអ្នកបេីក បុកជនរងគ្រោះ ស្លាប់ទេ គឺ ថៅកែ គាត់ ឈ្មោះ សយ បូរ៉ា ជាអ្នក បេីក បុកជនរងគ្រោះស្លាប់ ហេីយបេីករត់គេចខ្លួន ។
ទីបំផុត ការពិត ត្រូវ បាន លាតត្រដាង !
អំពី ថៅកែ ផ្សារទំនើប ហេង ឆៃលី ក្រុង បាត់ដំបង ឈ្មោះ សយ បូរ៉ា បេីកឡាន បុក ស្ត្រី ម្នាក់ នៅ ក្រុង បាត់ ដំបង បណ្ដាល ឲ្យ ស្លាប់ ហេីយ យក កូនចៅ ឈ្មោះ សេី សាន់ ណាវី អោយមកទទួល ទោសជំនួស ប៉ុណ្ណោះ។
ពេល នេះ អាថ៌កំបាំង បែក ធ្លាយ ហេីយ នៅ ពេល កម្លាំង នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ចាប់ ឃាត់ ខ្លួន ឈ្មោះ សេី សាន់ណាវី បាន រួច បញ្ជូនទៅ តុលាការខេត្ត បាត់ដំបង ។ ប្រភព ច្បាស់ការ បាន ប្រាប់ឱ្យដឹងថា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ឈ្មោះ សេី សាន់ ណាវី នៅក្នុង ផ្ទះលេខ ៨ អា ផ្លូវ លេខ១០ ក្នុង បូរី ជីបមឡុង ២៧១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដែល ឈ្មោះ សយ បូរ៉ា យកមកលាក់ទុក ម្យ៉ាងទៀត ផ្ទះនេះ ជា ផ្ទះ របស់ សយ បូរ៉ា ស្រាប់ ។ ពេលយកឈ្មោះ សេី សាន់ ណាវី មកលាក់ទុក ក្នុងផ្ទះនេះ សយ បូរ៉ា បាន ហាម មិនអោយ សេី សាន់ណាវី ចេញក្រៅ ដេីរ ផ្ដេសផ្ដាសទេ ។ ពេល នេះ ឈ្មោះ សេី សាន់ណាវី បាន សារភាព ប្រាប់ សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ អស់ហេីយថា ខ្លួន មិនមែន ជា អ្នក បេីក រថយន្ត ស្តារិច ពណ៌ស បុក ជន រងគ្រោះ នៅ បាត់ ដំបង ស្លាប់នោះទេ គឺ ឈ្មោះ សយ បូរ៉ា ផ្ទាល់ ជាអ្នក បេីក រថយន្ត ស្តារិចបុក ស្ត្រីរងគ្រោះ បណ្ដាល អោយស្លាប់ កាល ពី ព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ជាង ៦ព្រឹក ។ បន្ទាប់ ពីដឹងថា ឈ្មោះ សេី សាន់ ណាវី ត្រូវចាប់ខ្លួន ឈ្មោះ សយ បូរ៉ា ថៅកែផ្សារទំនេីបនៅ ក្រុង បាត់ដំបង បាន រត់គេចខ្លួន ទៅ ក្រៅ ប្រទេស ល្ងាចថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ តាម ជេីង យន្តហោះ ហោះទៅ សាំងហ្គាពួរ ។ ចំពោះ ឈ្មោះ សេី សាន់ណាវី ដែល មិនបាន ប្រព្រឹត្ត ខុស ត្រូវ បាន ដោះលែង អោយ មានសេរីភាព វិញ ។
ការពិតត្រូវបាន លាតត្រដាងហេីយ មន្ត្រី នគរបាល ចរាចរខេត្តបាត់ដំបងណាខ្លះ ចូលរួម ក្រូម៉េ សំណុំរឿងមួយនេះ ? ដូច្នេះសង្ឃឹមថា ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និង នាយ ឧត្ដមសេនីយ៍ អគ្គ ស្នងការ នគរបាល ជាតិ នឹង បង្កេីត ក្រុម អធិការកិច្ច ចុះ ស្រាវជ្រាវ ភាព មិនប្រក្រតី នៃ ការ កែ សំណុំរឿងមួយនេះដេីម្បីកុំអោយ ខូចឈ្មោះ អង្គភាព និង ស្ថាប័ន នគរបាលជាតិ ។
ពាក់ព័ន្ធករណីនេះដែរអង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅរសៀលថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានទំនាក់ទំនងតាមទូរស័ព្ទទៅ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប៉ុន្តែមិនមាននៅក្នុងសេវា(តេមិនចូល)។
ដោយឡែក លោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អង្គភាពយេីងព្យាយាមទាក់ទងទៅដើម្បីសុំការបំភ្លឺជុំវិញករណីនេះ ប៉ុន្ដែមិនមានលេខទំនាក់ទំនងបាននោះទេ។ ប៉ុន្ដែប្រសិនបើលោកចង់បកស្រាយបំភ្លឺចំពោះករណីខាងលើនេះ អង្គភាពយេីងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វេីការ៕ដោយ៖សិលា










