ក្រុមហ៊ុន ម៉េង គួង យកអាជ្ញាប័ណ្ណ ស្របច្បាប់អត់ នាំមាន់រស់របស់ថៃ ពីវៀតណាម ចែកចាយនៅតាមបណ្តារាជធានី ខេត្ត !

ចែករំលែក៖

ភ្នំពេញ ៖  មួយរយៈនេះ ! ត្រូវបានគេរាយការណ៍យ៉ាងលម្អិតថា ៖ មានក្រុមហ៊ុនឈ្មោះ ម៉េង គួង មានសិទ្ធិ(អាជ្ញាប័ណ្ណ) នាំមាន់រស់ពីប្រទេសវៀតណាម មកកម្ពុជា តាមច្រក ដូនរ័ត្ន ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រភពនាំពីប្រទេសចោរសៀម យកមកចែកចាយ តាមបណ្ដារាជធានី ខេត្ត ! ក្នុងនោះគេបានទម្លាយថា ថៅកែនាំមាន់ចូលកម្ពុជា ឈ្មោះ គួង ហើយប្រើឈ្មោះក្រុមហ៊ុន ម៉េង គួង ដែលមានអាជ្ញាប័ណ្ណ ពីអគ្គនាយកដ្ឋានបសុពេទ្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ យ៉ាងហោចណាស់ក៏ក្នុងមួយយប់ បុគ្គលខាងលើនេះ ប្រើប្រាស់ឡានចំនួនប្រមាណជា 4 ទៅ 5 គ្រឿង ប្រភេទកង់ 6 ដែលដឹកមាន់រស់ ក្នុងមួយឡាន ចាប់ពី 2,500 ក្បាល ទៅ 2,700 ក្បាល ។ ប៉ុន្តែមាន់រស់ទាំងនេះ មានប្រភពនាំចូលពីប្រទេសសៀម ឆ្លងកាត់ប្រទេសវៀតណាម រួចនាំចូលប្រទេសកម្ពុជា តាមច្រកដូនរ័ត្ន ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ទោះជាមិនមានប្រភពបញ្ជាក់ថា អាជ្ញាប័ណ្ណរបស់គាត់ ស្របច្បាប់ ឬអាជ្ញាធរខេត្ត ចេញលិខិតបញ្ជាក់អំពីសុខភាពសត្វក៏ដោយ តែបុគ្គលខាងលើនេះ ត្រូវបានគេលើកឡើងថា គាត់យកឈ្មោះអគ្គនាយកបសុពេទ្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីជាមធ្យោបាយ ដំណើរការអាជីវកម្មរបស់គាត់ ទាំងមិនមានកសិដ្ឋានចិញ្ចឹមមាន់នៅទីនោះ «ទឹកដីកម្ពុជា»។

ពាក់ព័ន្ធក្នុងករណីនេះ ! លោក ម៉េង គួង នាយកក្រុមហ៊ុន ម៉េង គួង នៅព្រលប់ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2026 បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ថា ៖ ខ្ញុំមិនមានក្រុមហ៊ុននាំមាន់រស់ពីប្រទេសវៀតណាម ដែលមានប្រភពពីប្រទេសថៃ ចូលមកកម្ពុជាទេ ! លោកបន្តថា ៖ អាចគេយកឈ្មោះខ្ញុំទៅប្រើ ដូច្នេះអ្នកដែលនិយាយ ខ្ញុំអត់ទទួលខុសត្រូវទេ ហើយសូមឱ្យសមត្ថកិច្ច ក៏ដូចជាខាងសារព័ត៌មាន មេត្តារាយការណ៍ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប ជៀសវាងប៉ះពាល់ដល់កិត្តិយសខ្ញុំ ដែលមិនបាននាំចូលដូចគេថាមាន់រស់មកចែកចាយនៅក្នុងប្រទេសកម្ពុជានោះ។

លោក នូ ស៊ីថា ប្រធាននាយកដ្ឋាន បង្ការ បង្ក្រាប ទំនិញរត់ពន្ធ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»យ៉ាងដូច្នេះថា ខ្ញុំនឹងបញ្ជាឲ្យបិទ ការនាំចូល ឲ្យទាល់តែបាន តើនរណាជាអ្នកអនុញ្ញាត ខ្ញុំមិនអនុញ្ញាតដាច់ខាត ពាក់ព័ន្ធជាមួយនឹងការនាំចូលមាន់ ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជា មានប្រភពពីប្រទេសថៃនោះ។

សូមជម្រាបជូនផងដែរថា ៖ លោក ម៉េង គួង មិនដឹងថាគាត់មានភាគហ៊ុន ជាមួយអគ្គនាយកបសុទេព្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងកម្រិតណាទេ ប៉ុន្តែប្រភពក្រៅផ្លូវការដែលអាចយកទុកចិត្តបាន គឺលោក ម៉េង គួង នាំចូលនេះ អាចមានចំណែកណាមួយ ក្នុងផលប្រយោជន៍ ឬក៏អាចពាក់ព័ន្ធជាមួយនឹងអគ្គនាយកបសុពេទ្យ ។ ដោយឡែកលោក នូ ស៊ីថា មេគយចល័តទូទាំងប្រទេស គាត់បានបញ្ជាក់ថា ខ្ញុំអរគុណចំពោះព័ត៌មានផ្លូវការ ខ្ញុំត្រូវការបង្ក្រាប និងបិទទាំងស្រុងប្រសិនបើមានការនាំចូល ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print