Neymar ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ខណៈដែលគាត់ត្រូវបានប្តូរខុស

ចែករំលែក៖

Neymar បានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏ក្ដៅគគុកជាមួយមន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពី ក្លឹប Santos បានអះអាងថា ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្លាស់ប្តូរខុសនៅក្នុងការបរាជ័យ 3-0 របស់ពួកគេក្រោមដៃ Coritiba ។

នៅនាទីទី65 Neymar បានចេញពីទីលានប្រកួតជាបណ្តោះអាសន្នដើម្បីទទួលការព្យាបាលរបួសកំភួនជើង។ មន្ត្រីទី 4 បានលើកលេខ 10អាវរបស់គាត់ដើម្បីជំនួសដោយកីឡាករRobinho Jr ។

វាហាក់បីដូចជា Gonzalo Escobar គួរតែជាកីឡាករដែលត្រូវប្តូរចេញហើយ Neymar ត្រូវបានពិន័យកាតលឿង បន្ទាប់ពីព្យាយាមត្រលប់មកទីលានវិញ។

បន្ទាប់មក គាត់បានឆក់យកក្រដាសជំនួសពីមន្ត្រី ហើយកាន់មុខកាមេរ៉ាទូរទស្សន៍ដើម្បីបញ្ជាក់ថា Escobar គឺជាអ្នកចេញមក មិនមែនគាត់ទេ។ តែនៅទីបំផុត Neymar បានចាកចេញពីទីលាន ហើយប្រគល់ខ្សែដៃរបស់ប្រធានក្រុមទៅ Escobar ។

Neymar គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ប្រេស៊ីលជាមួយនឹងគ្រាប់បាល់ចំនួន 79 ប៉ុន្តែមិនបានលេងឱ្យប្រទេសរបស់គាត់ចាប់តាំងពីឆ្នាំ 2023 ចំពេលមានការតស៊ូជាមួយនឹងបញ្ហារបួស។

គាត់បានបន្តកិច្ចសន្យារបស់គាត់ជាមួយ Santos រហូតដល់ចុងឆ្នាំ 2026 ខណៈដែលគាត់កំណត់គោលដៅសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

...

ប្រេស៊ីលនឹងបើកយុទ្ធនាការ World Cup របស់ពួកគេទល់នឹងម៉ារ៉ុកនៅថ្ងៃទី 13 ខែមិថុនា មុនពេលប្រឈមមុខនឹងប្រទេសហៃទី និងស្កុតឡេនក្នុងវគ្គចែកពូលនៃការប្រកួតដែលធ្វើឡើងនៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print