បុរសម្នាក់​បេីក​រថយន្ដ​ ForThingបុកបង្គោល​ផ្លាក​សញ្ញា​ចរាចរណ៍​ ដេីមឈេីនិងធុងសំរាមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ For Thingរ៉េ​ចង្កូតទៅបុក​បង្គោល​ផ្លាក​សញ្ញា​ចរាចរណ៍​ បណ្ដាលឲ្យ​បាក់​រលំ​ដេក​ដល់​ដី​ រួច​បន្ត​ទៅ​បុក​គល់​ឈេី​ និង​ធុង​សំរាម​បន្ថែម​ទៀត​ ចំណែក​ឯ​រថយន្ដ​ រងការ​ខូចខាត​ចំហៀងខាង​ឆ្វេង​យ៉ាង​ដំណំ​ ។

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​២និង៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​(មុខ​ព្រលានយន្តហោះ​ចាស់)​ សង្កាត់​កាកាប​ទី២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីក​រថយន្ដ​ For Thing​ ពណ៌ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BQ-8884 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី​ ក្នុងទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកេីតហេតុ​ បាន​រ៉េ​ចង្កូត​បុក​បង្គោល​ផ្លាក​សញ្ញា​ចរាចរណ៍​ បណ្ដាលឲ្យ​បាក់​រលំ​ដេក​ដល់​ដី​ រួច​បន្ត​ទៅ​បុក​គល់​ឈេី​ និង​ធុង​សំរាម​បន្ថែម​ទៀត​ ចំណែក​ឯ​រថយន្ដ​ រងការ​ខូចខាត​ចំហៀងខាង​ឆ្វេង​យ៉ាង​ដំណំ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេី​ការវាស់វែង​យក​រថយន្ដ​ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print